តំណាងរាស្រ្តរបស់ប្រទេសអូស្រ្តាលីប្រចាំរដ្ឋ វីកតូរីយ៉ា ដែលមានដើមកំណើតខ្មែរ លោក ហុង លីម បានចាត់ទុកការទទួលយកលុយមួយម៉ឺនដុល្លារសហរដ្ឋអាមេរិកពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចូលបុណ្យខួប១ឆ្នាំថា ជាការប្រមាថដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ។លោក ហុង លីម បានថ្លែងលើកឡើងថា កាលពីធ្វើបុណ្យសពរបស់បណ្ឌិត កែម ឡី ដំបូង អាជ្ញាធរបានប្រើគ្រប់រូបភាព
ដើម្បីធ្វើ ការកៀបសង្កត់ និងបានប្រើប្រាស់គ្រប់រូបភាពដើម្បីកុំអោយពិធីបុណ្យនេះដំណើរការទៅបានល្អ ។ លើសពីនេះ
ទៀតអាជ្ញាធរបា នបិទការ៉ាស់សាំងស្ទើរគ្រប់តាមដងផ្លូវដែលត្រូវដង្ហែសពរបស់បណ្ឌិត កែម ឡី ចេញពីរាជធានីភ្នំពេញ
ឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីបញ្ចុះសពលោកបណ្ឌិត ។ ដូច្នេះបើសិនជាទទួលយកលុយ១ម៉ឺនដុល្លារពីមេដឹកនាំរដ្ឋា
ភិបាលមួយនេះ នោះមានន័យថា ជា ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត ។
ប្រភព៖VIM