ត្រឡប់ក្រោយ

​រ​ដ្ឋា​ភិបា​ល​ព្រ​មា​ន​ឱ្យ​លោ​ក ​អេ​ង​ ​ឆៃអ៊ា​ង​ ​កែ​ត​ម្រូ​វ​សា​រចំ​អ​ក​លោ​ក​ ​សុខ​​ ​​ទូច​ ​រឿង​ថា ​​ច​ង់​កែច្បា​ប់​លើ​ពា​ក្យ​ «​​សង្រ្គោះ ​»​ ​និ​ង ​«​ ​ប​ដិ​វ​ត្ត​ន៍ ​»​ ​​​

 

រដ្ឋាភិបាលតាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី រាជបណ្ឌិតសភាកម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានចេញលិខិត
មួយឆ្លើយតបទៅនឹងការឌឺដងរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិទៅលើលោក សុខ ទូច អនុប្រធានរាជបណ្ឌិត
សភាកម្ពុជា ។មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានបញ្ចេញសារមួយបែបអស់សំណើចបូក រួមជាមួយនឹងការចំអកដាក់លោក សុខ ទូច ជុំវិញការលើកឡើងបែបចង់ឱ្យធ្វើច្បាប់ពិនិត្យទៅលើការប្រើពាក្យថា « សង្រ្គោះ » និងពាក្យថា « បដិវត្តន៍ » ជាដើម ។ សារនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ កក្កដា នេះ។លោក អេង ឆៃអ៊ាង បានសរសេរលើកឡើងថា ៖ « បើគាំទ្រឲ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យប្រើពាក្យ"ខ្មែរ"
មួយចំនួន ដូចលោកសុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរ ដែលបង្កើតនិងរៀបចំដោយសម្តេច
សង្ឃរាជ ជួន ណាត ចេញទៅ ហើយឲ្យលោក សុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ
  » ។

ប្រភព៖VIM

https://goo.gl/cbpSvH

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា