ត្រឡប់ក្រោយ

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ពី​ពេល​នេះ​តទៅ សម្ពន្ធភាព​ដែល​ធ្លាប់​មាន​ជាមួយ​លោក ញឹក ប៊ុនឆៃ ត្រូវ​កាត់​ផ្ដាច់​ហើយ។ គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា លោក ញឹក ប៊ុនឆៃ ថា​ក្បត់​សម្ពន្ធភាព​ជាមួយ​បក្ស​កាន់​អំណាច ហេតុ​នេះ​មិន​អាច​បន្ត​ឲ្យ​មាន​ទំនាក់ទំនង​តទៅទៀត​ឡើយ។ ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ​បោះបង់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ មាន​មន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។គណបក្ស​ប្រជាជន​កម្ពុជា ប្ដេជ្ញា​ថា​នឹង​បន្ត​ទៅ​បញ្ចប់​មុខ​តំណែង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​ជា​សមាជិក​របស់​លោក ញឹក ប៊ុនឆៃ នៅ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ឬ​មន្ត្រី​នៅ​ក្នុង​តំណែង​នៃ​ស្ថាប័ន​ណា​មួយ។លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​មិន​បន្ត​សហការ​ជាមួយ​មនុស្ស​ដែល​ក្បត់​សម្ពន្ធភាព​ដូច​លោក ញឹក ប៊ុនឆៃ តទៅទៀត​ទេ។

ប្រភព៖RFA

https://goo.gl/RwGTuH

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា