ត្រឡប់ក្រោយ

លោក ពេជ្រ ស្រស់៖ ខ្មែរចាប់ផ្តើមភ្លេចខ្លួន ស្របពេលវៀតណាម រំកិលចូលមកទឹកដីកម្ពុជា កាន់តែជ្រៅ

 

លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានលើកឡើងថា កម្ពុជាមានប្រវត្តិសាស្រ្ត ដ៏ជូចត់ជាមួយនឹង ប្រទេសជិតខាង ដែលព្យាយាមលេបយកទឹកដី ជាពិសេសកម្ពុជាមានរបួស ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ជាមួយវៀតណាម ហើយកម្ពុជាកំពុង ភ្លេចខ្លួន ស្របពេលដែលវៀតណាម រំកិលខ្លួនចូលមក ទឹកដីកម្ពុជាកាន់តែជ្រៅទៅៗ ។យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដ្ឋអំណាចវៀតណាម ចង់លេបទឹកដីកម្ពុជា មិនមែនតែថ្ងៃនេះទេ គឺពួកឈ្លើងវៀតណាមនេះ ចង់លេបទឹកដីកម្ពុជាតាំងពី ជំនាន់ព្រះមហាក្សត្រ ជ័យជេដ្ឋាទី២មកម្លេះ ហើយមានកាលមួយនោះ រដ្ឋអំណាចយួនធ្លាប់បាន គ្រប់គ្រងទាំងស្រុងមកលើម្ពុជាផងដែរ ប៉ុន្តែដោយសារពលរដ្ឋ និងអ្នកនយោបាយខ្មែរជំនាន់ នោះចេះរួបរួមសាមគ្គីគ្នា ទើបរដ្ឋអំណាចវៀតណាម ក្នុងគ្រានោះខ្ជាក់កម្ពុជា មកវិញជាបណ្តោះ អាសន្នសិនទៅ ។

ប្រភព៖សារព័ត៌មាន​ដើមអម្ពិល

https://goo.gl/XfVmoL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា