អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានថ្លែងថាលោកអាចនឹងសរសើរគណបក្សប្រជាជន បើធ្វើល្អ ខណៈថ្មីៗនេះសមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សនេះបានអនុម័តច្បាប់គណបក្សនយោបាយថ្មីឲ្យស្របច្បាប់ដើម្បីអាចដាក់លោក រង្ស៊ី ឲ្យនៅក្រៅគណបក្សសង្គ្រោះជាតិ។
លោក សមរង្ស៊ី កាលពីខែកុម្ភៈកន្លងទៅបានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការផ្លាស់ប្តូរច្បាប់ស្តីពីគណបក្សនយោបាយថ្មីដែលអាចប្រឈមនឹងការរំលាយគណបក្ស សង្គ្រោះជាតិ ដោយសារតែពិរុទ្ធភាពដែលលោកត្រូវបានគេចោទប្រកាន់ហើយការផ្លាស់ប្តូរច្បាប់ថ្មីបន្ថែមទៀតនៅក្នុងខែនេះអាចអនុញ្ញាតឱ្យមានការរំលាយគណបក្ស ប្រសិនបក្សនេះនៅតែមានទំនាក់ទំនងជាមួយ រង្ស៊ី ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍