ក្រសួងការងារបានចេញមុខអំពាវនាវជាថ្មីម្ដងទៀតទៅដល់ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃទាំងខុសច្បាប់នោះ អោយអញ្ជើញទៅចុះឈ្មោះនៅ "ការិយាល័យស្រង់ទិន្នន័យពលករបរទេស" របស់ក្រសួងការងារថៃ ។មន្រ្តីនៃអ្នកនាំពាក្យក្រសួងការងារកម្ពុជាលោក ហេង សួគ៌ បានធ្វើសេចក្តីប្រកាសតាមហ្វេសប៊ុករបស់លោកកាលពីម្សិល
មិញថាប្រសិនបងប្អូនគឺជាពលករកំពុងធ្វើការនៅប្រទេសថៃ ប៉ុន្តែមិនទាន់មានឯកសារស្របច្បាប់ ឬធ្លាប់ស្របច្បាប់ ប៉ុន្តែបានផ្លាស់ប្តូរថៅកែខុសនីតិវិធីក្លាយទៅជាពលករខុសច្បាប់នោះ សូមបងប្អូនមេត្តារួសរ៉ាន់ពន្យល់ថៅកែរបស់ខ្លួនឲ្យទៅចុះឈ្មោះយើងនៅ "ការិយាល័យស្រង់ទិន្នន័យពលករបរទេស" របស់ក្រសួងការងារថៃ ទាំង៩៧ការិយាល័យ ចាប់ពីថ្ងៃស្អែកទី២៤ ខែ០៧ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ០៧ ខែ០៨ ឆ្នាំ២០១៧ ជាបន្ទាន់។
ប្រភព៖VIM