ត្រឡប់ក្រោយ

នា​យ​ក​រ​ដ្ឋម​​ន្រ្តី​ប​ញ្ជា​ឱ្យ​ក្រ​សួ​ង​សេដ្ឋ​កិច្ច​ និ​ង​​ក្រ​សួ​ងសុ​ខា​ភិ​បា​លចា​ប់​​ផ្តើ​ម​មុន​គេ​ ​គាំ​ពា​រសុ​ខ​ភា​ព​​ស្ត្រី​មាន​​ផ្ទៃ​ពោះ​​​​​

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ចាប់ផ្ដើមមុនគេ ក្នុងការចូ លរួមគាំពារចំពោះសុខភាពស្រ្តីមានផ្ទៃពោះ ។ថ្លែងនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ កាលពីព្រឹក
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តីលើកឡើងថា សេចក្តីព្រាងអំពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គឺជាផែនទីបង្ហាញផ្លូវរយៈកាលវែង ដែលផ្តោតលើសសរស្តម្ភចំនួនពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។លោកថា ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារ
សង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយ កាត់បន្ថយ និងទប់ស្កាត់ភាព
ក្រីក្រ ភាពងាយរងគ្រោះ រួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សអោយកាន់តែរឹងមាំ និងទូលំទូលាយ ព្រម
ទាំងជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ប្រភព៖VIM

https://goo.gl/8txHwu

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា