លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានចំអកចំអន់ថា ពាក្យសង្គ្រោះជាតិ ត្រូវប្រើនៅពេលដែលប្រទេសជាតិ និងប្រជាជន ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត មិនអាចបង្អែរបង្អង់បាន ត្រូវតែរួសរាន់ជួយជាបន្ទាន់បំផុត ទើបស្តារបាន។លោក សុខ ឥសាន បានប្រាប់ឲ្យដឹង នៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៧ ថា “ ដូចជានៅពេលដែលប្រទេសជាតិ និងប្រជាជន ស្ថិតនៅមាត់ជ្រោះ នៃគ្រោះមរណៈ ក្រោមរបបប៉ុលពត បើពន្យាពេល តែមួយរយៈខ្លីនោះ នឹងត្រូវសាបសូន្យ អស់ជាក់ជាមិនខានឡើយ”។លោកបន្ដថា ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ គឺពិតជាត្រឹមត្រូវ និងស្របតាមកាលៈទេសៈ មានសំណូពរចាំបាច់ ត្រូវតែរហ័សរហួនក្នុងការបង្កើត និងធ្វើសកម្មភាពជាបន្ទាន់ ទើបអាចស្តារស្ថានភាព ផុតពីគ្រោះមរណៈបាន ។
ប្រភព៖សារព័ត៌មានដើមអម្ពិល