ត្រឡប់ក្រោយ

លោក គង់ គាំ ដាក់លិខិតលាលែងពីតំណែងប្រធានគណបក្សសមរង្ស៊ី ជាផ្លូវការ ហើយទៅធ្វើជាទីប្រឹក្សាជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ

 

លោក គង់ គាំ បានដាក់លិខិតលាលែងពីតំណែងប្រធានគណបក្សសមរង្ស៊ី ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយសារតែលោកមានវ័យកាន់តែចាស់។ ប៉ុន្តែទោះជាយ៉ាងណា លោក គង់ គាំ អះអាងថា លោកនៅតែរក្សាតំណែងរបស់លោក ជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ឱ្យនៅដដែល។ការដាក់លិខិតផ្លូវការរបស់ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ គណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលកិច្ចប្រជុំនេះ ពិភាក្សាអំពីការផ្លាស់ប្តូរឈ្មោះថ្មី និងបូកសរុបលទ្ធផលការងារប្រចាំខែរបស់គណបក្សសមរង្ស៊ី។លោក គង់ គាំ បាន ឱ្យដឹងថា កន្លងទៅលោកធ្លាប់បានបង្ហើបពីការលាលែងនេះមែន ដើម្បីសម្រាកមើលថែសុខភាព ប៉ុន្តែមិនទាន់ដាច់ស្រេច់ទាំងស្រុងទេ ហើយពេលនេះទើបលោកបានដាក់លិខិតផ្លូវការ ដើម្បីបញ្ចប់តំណែងនានានៅក្នុងគណបក្សសមរង្ស៊ី។

ប្រភព៖ Fresh News

https://goo.gl/7TkPd4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា