ទោះបីជាមានការប្រជុំថ្នាក់កំពូល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ប៉ុន្តែគណបក្សសមរង្ស៊ី មិនទាន់សម្រេចប្តូរឈ្មោះថ្មី នៅឡើយទេ ហើយកិច្ចប្រជុំពាក់ព័ន្ធនឹងការប្តូរឈ្មោះនេះ នឹងបន្តទៅថ្ងៃក្រោយ។ នេះបើតាម លោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី។លោក ចេប គឹមអ៊ាង បាន ឱ្យដឹងថា កិច្ចប្រជុំរបស់គណបក្សសមរង្ស៊ី នៅព្រឹកមិញនេះ គឺគ្រាន់តែជាកិច្ចប្រជុំ បូកសរុបលទ្ធផលប្រចាំខែប៉ុណ្ណោះ មិនទាន់លើកយកប្រធានបទប្តូរឈ្មោះ មកពិភាក្សានៅឡើយទេ ហើយថា ការពិភាក្សាអំពីការ ប្តូរឈ្មោះ នឹងឡើងនៅពេលក្រោយ។ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ មានសមាជិកជាន់ខ្ពស់គណបក្សសមរង្ស៊ី មួយចំនួនបានអវត្តមាន។ លោក សោ ចានដេត សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី បានបញ្ជាក់ថា លោក មិនបានចូលរួមប្រជុំនៅព្រឹកមិញនោះទេ ដោយអះអាងថា លោកត្រឡប់ ពីខេត្តមិនទាន់។
ប្រភព៖ Fresh News