ត្រឡប់ក្រោយ

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសទទួល ស្គាល់ច្បាប់ ស្តីពីគណបក្ស នយោបាយ

 

 ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាស ទទួលស្គាល់ច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែល រដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តនាពេលកន្លងមក។នេះគឺជាសេចក្តីស្នើច្បាប់លើកទី២ហើយ បន្ទាប់ពីសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី គណបក្ស នយោបាយលើកទី១ ដែលមិនអនុញ្ញាត ឲ្យអ្នកមានទោសទណ្ឌ ធ្វើជាមេបក្សនោះបានដាក់ ឲ្យប្រើប្រាស់ ក្រោយពី រដ្ឋសភាបាន អនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមក។  ច្បាប់ស្ដីពីគណបក្ស នយោបាយមាន ១១ជំពូក ៤៥មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីឆ្នាំ១៩៩៧។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/XvbA9b

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា