ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​សម្រេច​ដក​រូប​លោក សម រង្ស៊ី និង លោក កឹម សុខា

 

គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ដក​រូប​ចាប់​ដៃ​គ្នា​រវាង​លោក កឹម សុខា និង​លោក​ សម រង្ស៊ី ចេញពីស្លាកគណបក្ស ដោយ​ថា ​ដើម្បី​គេចចេញពីការ​ចោទប្រកាន់​ នៅពេល​ដែល​ច្បាប់ស្តីពីគណបក្ស​នយោបាយ​ថ្មី នឹងប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ។នៅពេល​ថ្មី​នេះ ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធិសភា ដែល​មក​ពី​គណបក្ស​ប្រជា​ជន បាន​អនុម័ត​យល់​ព្រមទៅ​លើ​ច្បាប់​ស្តីពីបក្ស​នយោបាយ​ដែល​លោក ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធន​កម្ម​ជា​លើក​ទី​ពីរ។អនុប្រធានគណបក្សសង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់អ្នក​សារព័ត៌មាន​ ​បន្ទាប់​ពី​កិច្ចប្រជុំ​សមាជិកនៅ​រសៀល​ថ្ងៃ​ទី២៥ខែកក្កដាឆ្នាំ២០១៧ នេះ​ថា គណបក្ស​បាន​សម្រេច​​ដក​រូប​ចាប់​ដៃ​គ្នា​រវាង​ លោក កឹម សុខា និង ​លោក​ សម រង្ស៊ី ដោយ​ជំនួ​​ស​​មក​វិញ​ដោយ​ពាក្យ​ស្លោកថា «រួមគ្នា​សង្គ្រោះ​ជាតិ​យើង»​ វិញ ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣០ខែ​កញ្ញា​ខាង​មុខ ដោយ​ឡែក រូប​សញ្ញា​ព្រះ​អាទិត្យ គឺ​គណបក្សទុក​នៅ​ដដែល។

ប្រភព៖VOD

https://goo.gl/gNEqnc

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា