ត្រឡប់ក្រោយ

​​សហ​គ​ម​ន៍​បឹ​ង​កក់​ ​ស្នើ​ជ​ប៉ុន​អ​ន្តរាគ​ម​ន៍​ដោះ​លែ​ងលោ​​ក​ស្រី​ ​ទេ​ព ​វ​​ន្នី ​​​​​

 

ក្រុមស្រ្តីមកពីសហគមន៍បឹងកក់បាននាំគ្នាទៅដាក់ញត្តិនៅស្ថានទូតជប៉ុន កាលពីព្រឹកថ្ងៃទី២៥ កក្កដា នេះ ដើម្បីស្នើទៅឯកអអគ្គរដ្ឋទូតជប៉ុនអន្តរាគមន៍ឱ្យមានការដោះលែងតំណាងរបស់ពួកគេ ។  តំណាងសហគមន៍បឹងកក់ម្នាក់លោកស្រី បូវ សោភា បានបញ្ជាក់ថា មូលហេតុដែលក្រុមស្រ្តីមកដាក់ញត្តិ និងស្នើទៅរដ្ឋា
ភិបាល ប្រទេសជប៉ុនអោយដោះលែងលោកស្រី ទេព វន្នី ដែលជាតំណាងរបស់ពួកគេកំពុងជួបឃុំនៅពន្ធនាគារព្រៃសរ
នេះ គឺដោយសារ តែប្រទេសនេះ គឺជាម្ចាស់ជំនួយដ៏ធំបំផុត ក្នុងចំណោម្ចាស់ជំនួយជាច្រើនទៀតរបស់កម្ពុជា ។ លោកស្រីបន្តបែបសង្ឃឹមថា ប្រទេ សជប៉ុននឹងអន្តរាគមន៍លើរឿងនេះ ៖ « យើងដឹងច្បាស់ណាស់ថា ស្ថានទូតជប៉ុន ប្រជារាស្រ្តជប៉ុន គឺជាម្ចាស់ជំនួយដ៏ធំបំផុតដែ លផ្ដល់ជំនួយមកដល់ថ្នាក់ដឹកនាំ » ។លោកស្រី ទេព វន្នី ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ  «ជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់»
ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣៤ ផ្លូវលេខ៨០ ភូមិ២៤ ក្រុម៣០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែ
មីនា ឆ្នាំ២០១២ តាមមាត្រា៣០៧ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

ប្រភព៖VIM

https://goo.gl/nzqmgv

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា