តុលាការសាលាដំបូងក្រុងភ្នំពេញនឹងបើកសវនាការកាត់ទោសលោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយពាក់ព័ន្ធករណីចោទរដ្ឋាភិបាលបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ នៅរសៀលថ្ងៃទី២៦ ខែ កក្កដា នេះ ។សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យឃុំខ្លួនលោក គឹម សុខ បណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧
កុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី។
ប្រភព៖VIM