ត្រឡប់ក្រោយ

លោក គង់ គាំ លាលែង​ពី​ប្រធាន និង​សមាជិកភាព បក្ស សម រង្ស៊ី ផ្លូវការ​

 

លោក គង់ គាំ បានដាក់​លិខិត​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស សម រង្ស៊ី ដើម្បី​សុំលាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​នេះ ជា​ផ្លូវការ​។ លោក គង់ គាំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ តាម​ប្រព័ន្ធ​ទូរ​សព្ទ នៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២0១៧ នេះ​។

លោក គង់ គាំ បានឲ្យដឹង​ថា លោក​មិន​ត្រឹមតែ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ទេ តែ​សូម្បី​សមាជិកភាព​គណបក្ស សម រង្ស៊ី ក៏​លោក​សុំលាលែង​ដែរ​។ អ្នកនយោបាយ ដែលមាន​វ័យ​៧៦​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​តំណែង​ជា​ប្រធាន​និង​សមាជិកភាព គឺ​ខ្ញុំ​សុំលាលែង​ទាំងពីរ​តែម្តង​។ មូលហេតុ គឺ​ដោយសារតែ​ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ ហើយ​សុខភាពមិនសូវ​ប​រិ​បូរ​ដូច​ពីមុន​ទេ​»​។​
ប្រភព៖​សារព័ត៌មាន​ថ្មីៗ
https://goo.gl/DxR8tw

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា