លោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរ បានថ្លែងលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរ ដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺជាកូនចៅរបស់ប្រទេសវៀតណាម ក្រុងហាណូយ ។លោក សួន សេរីរដ្ឋា បានអះអាងថា ការថ្លែងលើកឡើងបែបនេះ ដោយហេតុថា លោកបានឃើញពីសកម្មភាពជាច្រើន
ដែល រដ្ឋាភិបាលក្រុងហាណូយនៃប្រទេសវៀតណាម បានព្យាយាមប្រាប់អោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាធ្វើ
តាមការបង្គា ប់បញ្ជា រាល់ពេលដែលមេដឹកនាំ ឬក៏គណៈប្រតិភូនៃរដ្ឋាភិបាលប្រទេសវៀតណាមណាមួយមកទស្សនៈ
កិច្ចនៅប្រទេសកម្ពុជា ៖ «ប្រទេសយួន ក្រុងហាណូយ នៅតែជាចៅហ្វាយរបស់ គណបក្សប្រជាជនកម្ពុជា។សូមមើល
ចរឹត និងស្តាប់សំដីមេដឹកនាំយួន គ្រប់ឋានៈដែលមកស្រុកខ្មែរ គឺបង្ហាញថា ពួកគេមកមើលការងារដែលយួន គេដាក់
បញ្ជារឲ្យគណបក្សប្រជាជនកម្ពុជាធ្វើ »។
ប្រភព៖VIM