មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានឱ្យដឹងថា មានអ្នកបានហាមលោកមិនចង់ឱ្យជជែក ឬក៏និយាយប៉ះពាល់អំពីបញ្ហាព្រំដែនរបស់ខ្មែរដែលមាន ភាពចម្រូងចម្រាស់ម្ដងហើយម្ដងទៀតនោះទេ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ជនទាំងនោះមិនចង់ឱ្យលោកនិយាយអំពីបញ្ហាព្រំដែនរបស់ខ្មែរយ៉ាងដូច្នេះដោយសារតែគេមានហេតុផលមួយថា មិនចង់អោយមានសត្រូវ ឬក៏ជាការចៀសវាងការបង្កើតសត្រូវច្រើននៅជុំវិញខ្លួន។ប៉ុន្តែព្រះ អង្គមិនបានយល់ស្របនឹងគំនិតនេះឡើយ ។ ព្រះអង្គម្ចាស់សុវត្ថិ ធម្មិកោ បញ្ជាក់ថា ប្រសិនណាបើចង់បំបិទមាត់
ឬក៏បំបិទសិទ្ធិ គ្រាន់តែនិយាយ ហើយខ្លាចប៉ះពាល់គេនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានតែត្រូវយកទៅដុត
ចោល ។
ប្រភព៖VIM