កាលពីថ្ងៃម្សិលមិញ គ.ជ.ប បានទទួលយោបល់ពីគ្រប់ភាគីពាក់ព័ន្ធអស់ហើយ ដើម្បីពិភាក្សា និងដាក់បញ្ចូលក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៧។ អ្នកនាំពាក្យគ.ជ.ប ថាកន្លងមកយោបល់របស់ភាគីពាក់ព័ន្ធ ច្រើនតែស្នើឲ្យមានការរៀបចំការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស។លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង នៅថ្ងៃទី២៦ ខែកក្កដា ថា រហូតមកដល់ពេលនេះ គ.ជ.ប បានទទួលអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធអស់ហើយៗ អគ្គលេខាធិការដ្ឋានកំពុងតែបូកសរុបមតិយោបល់ទាំងអស់នោះ។លោកហង្ស ពុទ្ធាមិនអាចបញ្ជាក់បានទេថាមានចំណុចអ្វីខ្លះ ដែលភាគីពាក់ព័ន្ធបានដាក់យោបល់របស់ខ្លួនមក គ.ជ.ប។
ប្រភព៖RFI