ត្រឡប់ក្រោយ

បក្ស សម រង្ស៊ី នឹង​ប្តូរ​ឈ្មោះ​ថ្មី ក្រោយ​វិសោធនកម្ម​ច្បាប់​គណបក្ស​ចូល​ជា​ធរមាន​

 

គណបក្ស សម រង្ស៊ី រក​ឈ្មោះ​ថ្មី​បាន​ហើយ​។ ឈ្មោះ​ថ្មី​នេះ នឹងត្រូវ​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​លុបចេញ នៅពេល​សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចូល​ជា​ធរមាន​។លោក ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តាមរយៈ​កិច្ចប្រជុំ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២0១៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស បានសម្រេច​ជ្រើសរើស​ឈ្មោះ​ថ្មី​រួចហើយ ដើម្បី​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី​។ ប៉ុន្តែ លោក ទាវ វ​ណ្ណុល បដិសេធ​មិន​ប្រាប់​ឈ្មោះ​ថ្មី​នោះ ដោយហេតុថា សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនទាន់​ចូល​ជា​ធរមាន​។ កន្លងមក លោក ធ្លាប់​ប្រាប់ថា មានឈ្មោះ​ថ្មី​មួយចំនួន ដូចជា គណបក្ស​ជាតិខ្មែរ គណបក្ស​រស្មី​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺភ្លើង​ទៀត ជាដើម ដែល​នឹងត្រូវ​ជ្រើសរើស ដើម្បី​ជំនួស​ឲ្យ​គណបក្ស សម រង្ស៊ី​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/sLhFKR

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា