ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ចនៅជប៉ុនឆាប់ៗនេះ ដើម្បីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម

 

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់ លោកហ៊ុន សែន ទៅកាន់ប្រទេស ជប៉ុននាពេលខាងមុខ។ លោកថាទស្សនកិច្ចនេះ នឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ការអភិវឌ្ឍ វិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍ នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឲ្យ មានអគ្គកុងស៊ុលជប៉ុននៅ ខេត្តសៀមរាប។

ប្រភព៖Fresh news

https://goo.gl/YLQxHa

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា