ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ២ថ្ងៃទៀត អាចនឹងមានកិច្ចប្រជុំ​ រឿងបន្ទប់ស្ថានការណ៍

 

 

 មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមិនទាន់មានវិធានការ ចំពោះបន្ទប់ស្ថានការណ៍នោះទេ ប៉ុន្តែប្រហែលជាពីរថ្ងៃទៀត នឹងមានកិច្ចប្រជុំ ពាក់ព័ន្ធនឹងសំណើររបស់សង្គមស៊ីវិល រឿងបន្ទប់ស្ថានការណ៍នេះ។លោក ប៉ុល លឹម រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២៦ កក្កដា ថា “ខ្ញុំបានដាក់ជូនទៅក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាគ្នា ​ហើយប្រហែលជាពីរថ្ងៃទៀត បានប្រជុំ។ យើងមិនមានដឹងថាបែបណាទេ ត្រូវជួបឬធ្វើបែបណានោះទេ”។ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីអង្គការសង្គមស៊ីវិល បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ​ដើម្បីសុំជួបពិភាក្សាគ្នា រឿងបង្កើតក្រុមបន្ទាប់ស្ថានការណ៍ នាពេលពេលកន្លងមក។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/reYwvq

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា