អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) លោក សាម អ៊ីន បានថ្លែងថា ជារឿងល្អដែលរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីឲ្យភាគីពាក់ព័ន្ធនានា តៀមលក្ខណៈទុកជាមុន ។
យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីទី២៨ កក្កដា ២០១៧ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសយកថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។
ប្រភព៖សារព័ត៌មានដើមអម្ពិល