ត្រឡប់ក្រោយ

CNRP ៖ ការផ្លាស់ប្ដូរស្លាកបក្ស មិនមែនជាបញ្ហាចោទ ព្រោះមានការ ទទួលខុស ត្រូវពីថ្នាក់មូលដ្ឋាន

 

មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) លោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងថា ការផ្លាស់ប្ដូរ ស្លាកសញ្ញាគណបក្ស មិនមែនជាបញ្ហាចោទរបស់បក្សនោះទេ ព្រោះមានការទទួលខុសត្រូវ ដោយផ្ទាល់ពី សកម្មជន គ្រប់លំដាក់ថ្នាក់ នៅតាមថ្នាក់មូលដ្ឋាន ។សេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ត្រូវបានចូលជាធរមានហើយ ដោយប្រមុខ ស្តីទី សម្តេច សាយ ឈុំ បានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។ សេចក្តីស្នើច្បាប់នេះ ហាមឃាត់មិនឲ្យលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ប៉ះពាល់នយោបាយ និងមិនឲ្យគណបក្សសង្រ្គោះជាតិ ប្រើប្រាស់រូបភាពលោក សម រង្ស៊ី បន្តទៀត ។លោក ម៉ៅ មុន្នីវណ្ណ បានឲ្យដឹង នៅថ្ងៃទី៣១ កក្កដានេះ ថា គណបក្ស មានផែនការ និងគោលការណ៍ ក្នុងការផ្លាស់ប្ដូរនេះ រយៈពេលមួយខែ ហើយផុតពីមួយខែនេះទៅ ទើបមាន របាយការណ៍ ពីការចំណាយជាក់លាក់ ។

ប្រភព៖មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

https://goo.gl/VWYBnq

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា