ត្រឡប់ក្រោយ

លោក កឹម សុខា៖ គណបក្សសង្គ្រោះជាតិជ្រើសរើសតែផែនការសុចរិតនិងអហិង្សា

 

ប្រធានគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា អះអាងថា គណបក្សនេះជ្រើសរើយយកតែផែនការយុទ្ធសាស្ត្រ សុចរិត និង ផែនការសកម្មភាពណាដែលអហិង្សា ដោយលោកថា ដើម្បីឲ្យការចាញ់ឬឈ្នះដោយកិត្តិយសនិងតម្កល់ផលប្រយោជន៍ជាតិជាធំ។​នៅក្នុងវេទិកាជួបជុំជាមួយប្រជាពលរដ្ឋនៅស្រុកត្រពាំងរាំងនិងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៩ខែកក្កដា លោក កឹម សុខា ថ្លែងទៅកាន់ប្រជាពលរដ្ឋ​អ្នកគាំទ្រថា លោក​​មិនចង់ឈ្នះដោយការលួច បន្លំ គំរាមកំហែង ឬ ដោយល្បិចកលទេ ដែលលោកថា សកម្មភាពទាំងនេះធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ។​ លោកបន្តថា លោកចង់ ឈ្នះ ឬ ចាញ់ដោយកិត្តិយស ដើម្បីផលប្រយោជន៍ជាតិនិងពលរដ្ឋជាធំ។

ប្រភព៖VOD

https://goo.gl/f4GxmJ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា