គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាជាង២លាន
នាក់ ទៀត ដែលនៅពុំទាន់បានចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅឡើយ ។លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គជប ចុះឈ្មោះ
បោះឆ្នោតលើកនេះ ចុះតែអ្នកមិនទាន់បានចុះតែប៉ុណ្ណោះ ។ លោក គួយ ប៊ុនរឿន បានបន្តលើកឡើងថា គោលដៅនៃ
ការចុះឈ្មោះបោះ ឆ្នោតលើកនេះមាន។គោលដៅទាំង៣នោះ មានអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកដែលមានសិទ្ធិហើយ តែមិនទាន់បានចុះឈ្មោះ និងអ្នក
ផ្លាស់ទីលំនៅ។ លោកថា គជប បានធ្វើការប៉ាន់ស្មានលើកមុន អ្នកគ្រប់អាយុនៅសល់ប្រហែល១លាននាក់ អ្នកទើប
គ្រប់អាយុគិតត្រឹមថ្ងៃបោះឆ្នោតប្រហែល៥០ម៉ឺននាក់ ហើយអ្នកដែលផ្លាស់ប្ដូរ ទីលំនៅប្រហែល៦០ម៉ឺននាក់ទៀត
អីចឹងយើងគិតទៅប្រហែល ២លានជាង ដែលត្រូវធ្វើការចុះឈ្មោះថ្មី។
ប្រភព៖VIM