លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំង ដំឡើងឋានន្តរស័ក្ដិ ដល់មន្ត្រីរាជការចំនួន ៤រូប។ ដោយក្នុងនោះមន្ត្រីទាំង ៣រូបនោះ រួមមាន លោក អ៊ុក ភ័ក្ត្រា, លោក ស្រេង ហុង និងលោក សុខ សុទ្ធី ដែលត្រូវឡើងកាន់តំណែងជាអភិបាលរងខេត្តកោះកុង។ អនុក្រឹត្យដដែល ក៏មានការផ្ទេរតំណែង លោក សុន តារា ពីអភិបាលរងខេត្ត ទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ។បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី ២៨ កក្កដា បានសម្រេចផ្ទេរភារកិច្ច លោក សុន តារា ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ។
ប្រភព៖សារព័ត៌មានថ្មីៗ