ត្រឡប់ក្រោយ

CNRP នឹង​រៃអង្គាស​ថវិកា​ប្រមាណ​កន្លះ​លាន​ដុល្លារ​សម្រាប់​ការប្តូរ​ស្លាក​ទូទាំងប្រទេស​

 

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចំណាយ​ថវិកា​ប្រហែលជា កន្លះ​លាន​ដុ​លា្ល​រ​ឯណោះ ដើម្បី​ផ្លាស់ប្តូរ​ស្លាក​គណបក្ស​ថ្មី នៅ​ទូទាំងប្រទេស​។ នេះ​ជាការ​អះអាង​របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក យឹម សុវណ្ណ បាន​ឲ្យដឹង​ថា ក្នុងពេល​ឆាប់ៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​សេចក្តីអំពាវនាវ ទៅកាន់​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​សុំ​ជំនួយ​ផ្នែក​ថវិកា យកទៅ​ធ្វើ​ស្លាក ឬក៏​ហៅថា​ផ្ទាំង​ផ្សព្វ​ផ្វា​យ​ថ្មី​របស់​គណបក្ស​។ បើតាម​លោក យឹម សុវណ្ណ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ាន់ស្មាន​រួចហើយ​ថា ការផ្លាស់ប្តូរ​ស្លាក​គណបក្ស​នៅ​ទូទាំងប្រទេស គឺ​ត្រូវ​ចំណាយ​ថវិកា​ប្រហែលជា​កន្លះ​ដុល្លារ​។ លោក សង្កត់ធ្ងន់ថា មិនមែន​ត្រឹមតែ​អ្នកគាំទ្រ​នោះទេ សូម្បី​សកម្មជន មន្ត្រីជាន់ខ្ពស់ ឥស្សរជន​នយោបាយ និង​ថ្នាក់ដឹកនាំ​ទាំងអស់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវតែ​ចូលរួម​ជា​ថវិកា​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ប្រភព៖​សារព័ត៌មាន​ថ្មីៗ

https://goo.gl/RiYNPm

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា