ត្រឡប់ក្រោយ

គណបក្ស សម រង្ស៊ី ប្តូរឈ្មោះបក្សភ្លើងទៀន ហើយនឹងធ្វើសមាជ ប្តូរស្លាកសញ្ញា ,រើសប្រធានថ្មី

 

 គណបក្សសម រង្ស៊ី នឹង ធ្វើសមាជវិសាមញ្ញ ដើម្បីធ្វើការជ្រើស រើសប្រធាន និងផ្លាស់ប្តូរ ស្លាកសញ្ញា នៅពេលឆាប់ៗខាងមុខ ក្រោយពីសម្រេចប្តូរឈ្មោះគណបក្សមក បក្សភ្លើងទៀនវិញ ឲ្យស្របទៅ នឹង វិសោធនកម្ម ច្បាប់គណបក្ស នយោបាយ ក្រោយពីច្បាប់ បានចូលជាធរ មានកាលពីពេលថ្មីៗនេះ។លោក ទាវ វណ្ណុល ប្រធានស្តីទី គណបក្សសម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ថា គណបក្ស បានសម្រេចដូរឈ្មោះ គណបក្ស សម រង្ស៊ីទៅគណបក្ស “ភ្លើងទៀន” ដោយរក្សារូបសញ្ញានៅដដែល។លោកថា មូលហេតុដែលគណបក្សសម្រេចយកឈ្មោះ “ភ្លើងទៀន”នេះ  ដោយចង់រក្សាប្រវត្តិសាស្ត្រ របស់ គណបក្សសម រង្ស៊ី ។ លោកបញ្ជាក់ថា “យើងចង់រក្សាប្រវត្តិសាស្ត្រ អីចឹងបាន យើងប្តូរ ពីបក្សសម រង្ស៊ី ទៅ បក្សភ្លើងទៀន  ហើយយើងជ្រើសរើសឈ្មោះហ្នឹងដោយសារពីអតីតកាលមក ឈ្មោះគណបក្សសម រង្ស៊ី ត្រូវបាន ប្រជាពលរដ្ឋស្គាល់ និងហៅឈ្មោះគណបក្ស សម រង្ស៊ី ជាគណបក្សភ្លើងទៀន”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/pGG3eU

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា