គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំសមាជបក្ស នៅថ្ងៃទី១២ សីហាខាងមុខនេះ ដើម្បីពង្រឹងផ្ទៃក្នុងបក្ស និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឡើងវិញ។លោក ម៉ៅ សុផាណា ទីប្រឹក្សាផ្ទាល់របស់លោក ញឹក ប៊ុនឆៃ បាននិយាយថា មកដល់ពេលនេះ គណបក្សខ្មែររួបរួមជាតិ បានទប់ស្កាត់ស្ថានការណ៍ឲ្យវិលមកភាពប្រក្រតីវិញហើយ ក្រោយពីមានបញ្ហាផ្ទៃក្នុងបក្ស ដោយសារតែសមាជិកមួយចំនួន បានចេញទៅចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ និងគណបក្សដទៃទៀត។ លោក ម៉ៅ សុផាណា បានបន្ថែមថា ដើម្បីពង្រឹងផ្ទៃក្នុងបក្ស និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឡើងវិញនោះ គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំសមាជបក្សមួយ ក្រោមវត្តមានលោក ញឹក ប៊ុនឆៃ នៅថ្ងៃទី១២ សីហា។
ប្រភព៖សារព័ត៌មានថ្មីៗ