ត្រឡប់ក្រោយ

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ឆ្នាំនេះ EU នឹងផ្ដល់ថវិកាបន្ថែម​២លានដុល្លារ សម្រាប់មូលនិធិអភិវឌ្ឍ​នៅថ្នាក់ក្រោមជាតិ​

 

លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ នៅថ្នាក់ក្រោមជាតិ តាមបែបលទ្ធប្រជាធិបតេយ្យ (​គ.ជ.អ.ប) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានអះអាងថា សហភាពអឺរ៉ុប ហៅកាត់ថា EU នឹងផ្ដល់ថវិកាបន្ថែមប្រមាណ២លានដុល្លារ សម្រាប់មូលនិធិអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ទៅឲ្យក្រុង-ស្រុក នៅក្នុងឆ្នាំ២០១៧នេះ។ការអះអាងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អញ្ជើញបើកវគ្គសិក្ខាសាលាស្ដីអំពី «ការពិនិត្យ និងពិគ្រោះយោបល់ អំពីស្ថានភាព​នៃការអនុវត្តការងារ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ» ដែល​រៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី៣១ ខែកក្កដានេះ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧​។

ប្រភព៖សារព័ត៌មានFresh news

https://goo.gl/7K5Q2s

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា