ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី​ បញ្ជាឲ្យបិទ អង្គការ AIM ក្រោយពីប្រមាថថា ម្តាយជាស្រ្តី ជនជាតិខ្មែរ លក់កូនធ្វើជាស្រីពេស្យា

 

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ឲ្យក្រសួងមហាផ្ទៃពិនិត្យទៅលើដំណើរការអង្គការ AIM ដែលបានបានប្រមាដ មកលើស្រ្តីកម្ពុជាថា បានយកកូនខ្លួនលក់ធ្វើជាស្រីពេស្យាចារ។ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាល ពិព័ណ៌កោះពេជ្រនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងថា មានអង្គការ ក្រៅរដ្ឋាភិបាលមួយបានចោទប្រកាន់មកកម្ពុជា ថា ម្តាយបានយកកូនទៅលក់ធ្វើស្រីពេស្យា ដូច្នេះគប្បីបិទ ចោលនូវអង្គការក្រៅរដ្ឋាភិបាលមួយនេះ។លោក ចាំមើលតើគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនគិតយ៉ាងម៉េច នៅពេលប្រមាថកូន ប្រពន្ធ ធ្វើស្រីពេស្យាបែបនេះ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/p11Sed

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា