លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើ និងព្រមានទៅ គណបក្សប្រឆាំង ដោយកុំកេង ចំណេញលើគំរាម សម្លាប់សម្តេចតេជោ ព្រោះគ្មានចំណេញនោះទេ មានតែខាតប៉ុណ្ណោះ។
ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ លោកថ្លែងថា មានអ្នកខ្លះនៅសុខៗបំផុសព័ត៌មានថា ហ៊ុន សែនស្លាប់ទៅវិញ ។
លោកបន្តថា “រឿងចឹងចេញមកពីបក្សប្រឆាំង អំពាវនាវឲ្យមេបក្សប្រឆាំងមើលសមាជិក-សមាជិកា របស់បក្ស ឲ្យបានច្បាស់លាស់។ វាទីកប់ខ្មោចរបស់អស់លោក(បក្សប្រឆាំង)។
ប្រភព៖សារព័ត៌មានដើមអម្ពិល