មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លើកឡើងថា គណបក្សប្រឆំាងកុំសូវស្តាប់ មនុស្សមួយចំនួនតូច និង អង្គការមួយដំបរស្វាពេក។ ការលើកឡើងនេះ បន្ទាប់ពីគណបក្សប្រឆាំង គ្រោងនឹងដាក់លិខិតទៅកាន់រដ្ឋសភា ដើម្បីស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១ សីហា ឆ្នាំ២០១៧ថា ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សប្រឆាំងបានឡាំប៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ លោកបញ្ជាក់ថា «ការតវ៉ារបស់គណបក្សប្រឆាំង បានចំណាយពេល អស់ប្រមាណមួយឆ្នាំ នៅតែមិនបានលទ្ធផលអ្វី ។ នៅទីបំផុត គណបក្សទាំង២ នៅក្នុងរដ្ឋសភា បានចុះកិច្ចព្រមព្រៀងនយោបាយមួយ នាថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហាក្នុងសង្គម ដែលក្នុងនេះ មានការឯកភាពគ្នា កែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ឲ្យកាន់តែមានការជឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋាន។
ប្រភព៖សារព័ត៌មានដើមអម្ពិល