ក្រោយពីសារព័ត៌មានអាមេរិក CNN និងABC បានផ្សាយព័ត៌មានបំភ្លៃការពិត ដោយស្រង់សម្ដី ប្រធានអង្គការមេត្រីអន្ដរជាតិ មណ្ឌលបណ្ដុះបណ្ដាល ( AIM) ថា ម្តាយជាស្រ្តីរបស់កម្ពុជា បានយកកូនខ្លួនទៅលក់ ធ្វើជាស្រីពេស្យា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហានេះ បានថ្លែងឆ្លើយតប ទៅនឹងការផ្សាយនេះវិញថា សារព័ត៌មានអាមេរិកខូចណាស់ ផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ សមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ជេរមិនខុសមែន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអញ្ជើញ ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា "ទូរទស្សន៍CNN សមតែប្រធានាធិបតីដូណាល់ត្រាំ គាត់ជេរ គាត់ជេរហ្នឹងជេរត្រូវណាស់ សុំផ្ដាំទៅប្រធានាធិបតីដូណាល់ត្រាំផង ថា ឯកឧត្តម ជេរ អាCNNនេះ គឺជេរត្រឹមត្រូវហើយ អត់ខុសទេ សារព័ត៌មានអាមេរិកខូចណាស់"។
ប្រភព៖សារព័ត៌មានដើមអម្ពិល
https://goo.gl/M3cwwt