ត្រឡប់ក្រោយ

លោក ហ៊ុន សែន​៖ មន្ត្រី​មិនចេះ​ប្រើ​ស្មា​ត​ហ្វូ​ន មិន​ទទួលបាន​ការតែងតាំង​ឡើយ​

 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មន្ត្រី​ណា ដែល​មិនចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សង្គម​នោះ រដ្ឋាភិបាល​នឹងមិន​តែងតាំង​តំណែង​អ្វី​ឡើយ​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​មន្ត្រី​ខ្លួន ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សង្គម​ឲ្យ​បានច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​នៅក្នុង​ជួរ​រដ្ឋាភិបាល​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/uGjcBo

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា