ត្រឡប់ក្រោយ

លោក ហ៊ុន សែន ត្រៀម​លើកយក​បញ្ហា​ជាច្រើននៅកម្ពុជា ទៅ​និយាយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​

 

លោក ហ៊ុន សែន ត្រៀម​លើកយក​បញ្ហា​ជាច្រើន​នៅ​កម្ពុជា ទៅ​និយាយ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នា​អំឡុង​ខែវិច្ឆិកា​ខាងមុខនេះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ហ៊ុន សែន មិនបាន​បញ្ជាក់​ពី​បញ្ហា​អ្វីខ្លះ​ដែល​សម្ដេច ត្រូវ​និយាយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នោះឡើយ​។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល គ្រាន់តែ​រំ​ឭក​ពី​បញ្ហា​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ប៉ុណ្ណោះ​។​

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​ព្រឹក​ថ្ងៃទី​១ សីហា​នេះ នាយករដ្ឋមន្ត្រី ក៏បាន​លើកយក​ពី​បញ្ហា​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​នៅ​កម្ពុជា ដែល​បានទទួល​ជំនួយ​ពី​អាមេរិក​ផងដែរ​៕

 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/2ZUUa4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា