ត្រឡប់ក្រោយ

បក្ស​កាន់​អំណាច​ព្រមាន ​វាយ​ក្បាល​បក្សប្រឆាំង​ដោយ​​គល់​ឫស្សី​ បើ​តវ៉ា

 

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​បក្សប្រឆាំង​ និង​អ្នក​គាំទ្រ​បក្សប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ ​ដោយ​ព្រមាន​សំពង​ក្បាល​ដោយ​គល់​ឫស្សី ហើយ​មន្ត្រី​រាជការ​ត្រូវ​តែ​គាំទ្រ​បក្ស​កាន់​រដ្ឋាភិបាល បើ​អត់ ត្រូវ​លាលែង​ពី​ការងារ​។ យោង​តាម​ខ្សែ​អាត់​សំឡេង​របស់​លោក​រដ្ឋមន្ត្រី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃ​ចន្ទ លោក វង សូត ​បាន​ថ្លែង​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ប្រធាន​គណបក្ស​កាន់​រដ្ឋាភិបាល​ឲ្យ​មន្ត្រី​របស់​លោក​បាន​ដឹង​ថា​៖ «​គណបក្ស​ប្រឆាំង​និយាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្ដេច​ ហ៊ុន សែន ធ្វើ​អី​តាម​អំពើ​ចិត្ត​... អេ តាម​អំពើ​ចិត្ត​ប៉ុន្តែ​មាន​ច្បាប់​ធ្វើ​តាម​ច្បាប់ ច្បាប់​ប្រគល់​ឱ្យ​គាត់​នូវ​អំណាច អ្នក​ធ្វើ​ខុស​ច្បាប់​ចាប់​ដាក់​គុក​។ បោះឆ្នោត​លើក​នេះ បើ​មាន​បញ្ហា​តវ៉ា​ទៀត ត្រូវ​ក្បាល​ម៉ា​គល់​ឫស្សី​ហើយ ច្បាស់​អ៊ីចឹង​ហ្មង អត់​មាន បើក​សិទ្ធិ​ឲ្យ​តវ៉ា​អី​ទេ​»​។

ប្រភព៖ភ្នំពេញ​ប៉ុស្តិ៍

https://goo.gl/RoyXUP

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា