លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ឲ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានដែលលោកយល់ថា ជាការបំពុលបរិយាកាសសង្គម ខណៈក្រសួងមហាផ្ទៃប្រកាសតាមចាប់អ្នកបង្ហោះវីដេអូរឿងចាប់ក្មេងយកទៅវះក្រលៀន។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ដែលធ្វើនៅភ្នំពេញនាថ្ងៃទី១ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថ្មីៗនេះមានបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិតលើទំព័រ ហ្វេសប៊ុក ដោយលោកថា ការផ្សព្វផ្សាយនោះមានចេតនាបំពុលបរិយាកាស និងសាងគ្រោះឲ្យសង្គមជាតិ។លោកបន្ថែមថា «អ្នកដែលលេង Facebook ទាំងឡាយសុំកុំបង្កើតបញ្ហា កុំសាងគ្រោះឲ្យជាតិ តាមរយៈការបំពុលបរិយាកាសនានា។ ប៉ុន្មានថ្ងៃកន្លងទៅនេះបង្កើតឲ្យមានបញ្ហាច្រើនណាស់បំផុសពីរឿងការចាប់កូនក្មេងយកទៅវះយកក្រលៀន។ ប៉ិនសួរថាវាពិតរឿងអញ្ចឹង អារឿងអ្នកបំផុស អ្នកបំពុលបរិយាកាស បង្ហោះចេញទៅ ប៉ុន្តែសុំឲ្យអ្នកបន្តការចែកចាយត្រូវពិនិត្យមើលថាវាពិតឬក៏អត់ គួរត្រូវចែករំលែកបន្តឬអត់»។
ប្រភព៖VOD