ច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងត្រូវបានកែប្រែដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានផ្តល់អំណាចយ៉ាងធំធេង ដល់តុលាការ។ តុលាការ អាចរំលាយគណបក្សណាមួយ បើគណបក្សនោះ បានធ្វើខុសនឹងមាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ។ក្នុងចំណោមមាត្រាថ្មីទាំងអស់ ដែលទើបសរសេរបន្ថែមនៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ មានមាត្រាមួយ បានកំណត់ឲ្យរំលាយគណបក្សចោល ប្រសិនបើអ្នកទោសបានធ្វើសកម្មភាពដើម្បីជួយជ្រោមជ្រែងគណបក្សនោះ។ មាត្រា ៦ ថ្មី ត្រង់ចំណុចទី ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងយ៉ាងដូច្នេះថា៖«គ្រប់គណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព [ស្ងៀមស្ងាត់] ឬឃុបឃិតជាមួយអ្នកទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍នយោបាយសម្រាប់គណបក្សខ្លួន»។
ប្រភព៖សារព័ត៌មានថ្មី