ត្រឡប់ក្រោយ

CNRP ៖​ ល្មមឈប់គិត គំនិតបរទេស សុទ្ធតែល្អ ហើយគំនិតខ្មែរ សុទ្ធតែអន់

 

លោក យ៉ែម បុញ្ញឬទ្ធិ មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គាះជាតិ (CNRP) បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ គួរតែល្មមឈប់គិតថា គំនិតបរទេសសុទ្ធតែល្អ ហើយគំនិតខ្មែរគ្នា ឯងសុទ្ធតែអន់ទៀត។យោងតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ថា “កំណើតខ្មែរ ស្នាដៃខ្មែរមានទស្សនគំនិតជំនឿខ្មែរមាន ផលិតផលខ្មែរ មាន ល្មមឈប់គិតថា គំនិតបរទេស សុទ្ធតែល្អ ហើយគំនិតខ្មែរ គ្នាឯងសុទ្ធតែអន់ទៀតហើយ”។លោកបានឲ្យដឹងទៀតថា កំណើតខ្មែរ គឺជាពូជសាសន៍ មួយដែលពូកែអស្ចារ្យតាំងពីកើតទឹកដី រហូតដល់សម័យ មហានគរ។ លោកថា ខ្មែរជំនាន់នោះ មានអរិយធម៌ វប្បធម៌ សិល្បៈ អក្សរសាស្ត្រ ហើយបានកសាងប្រាសាទ នានា ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធសង្គម សេដ្ឋកិច្ច នយោបាយ ដែលជាតិខ្មែរធ្លាប់ ត្រូវបានគេគោរព និងធ្វើតាមឬយកតម្រាប់តាម។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/9Qikhi

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា