អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានសម្តែងការអស់សំណើច ចំពោះលោក សម រង្ស៊ីដែលអស់តួនាទី ក្នុងគណបក្សប្រឆំាង ហើយនៅតែផ្តល់ សម្ភាសន៍ជាមួយវិទ្យុ VOA ទៀត ហើយថា ទណ្ឌិតតែងតែការពារឈ្មោះ និងលាក់បាំងទង្វើល្មើស ច្បាប់របស់ខ្លួនជានិច្ច ។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធ តេឡ្រក្រាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ថា គួរឲ្យអស់សំណើចណាស់ដែល VOA ធ្វើសម្ភាសន៍ជាមួយសាម៉ីខ្លួនទណ្ឌិត ។ មូលហេតុអ្វី បានជា VOA ធ្វើសម្ភាសន៍ជាមួយទណ្ឌិត សម រង្ស៊ី តែម្នាក់ឯង ? មិនពិបាកយល់ទេ នេះហើយបញ្ជាក់ថា VOA ជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ តាមបែប VOA មានតាំងពីមុនមក ។លោក សុខ ឥសាន បានដាក់សួរថា តើសាម៉ីខ្លួនជាទណ្ឌិត ដែលនិយាយសារភាពពី ទោសកំហុសរបស់ខ្លួនឬទេ? កុំថា តែទណ្ឌិតម្នាក់នោះទេ ទោះជាទណ្ឌិតណាក៏ដោយ មិនដែលនិយាយអាក្រក់ពីខ្លួនឯងទេ ។ លោកថា “ផ្ទុយទៅវិញ គ្រប់ពេលវេលា ទណ្ឌិតតែងតែការពារឈ្មោះខ្លួន ការពារ និងលាក់បាំងទង្វើល្មើស ច្បាប់របស់ខ្លួនជានិច្ច”។
ប្រភព៖សារព័ត៌មានដើមអម្ពិល