សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១០ ខែសីហា ខាងមុខនេះ នឹងបើកសវនាការរឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធការបរិហារកេរ្តិ៍ចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែង ថា សវនាការនេះដឹកនាំដោយលោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែសីហា ។គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល ។
ប្រភព៖សារព័ត៌មានដើមអម្ពិល