លោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកលែងជាប់ពាក់ព័ន្ធ ជាមួយគណបក្សនយោបាយ ណាមួយហើយ តែលោកនៅតែបន្តផ្តល់គំនិត ដល់គណបក្សនយោបាយ ពីក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដដែល ។អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើ កិច្ចសម្ភាសន៍ជាមួយវិទ្យុវីអូអេ ជាខេមរភាសារ កាលពីកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ក្រោយសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយចូលធរមានថា “ក្រោយច្បាប់ដោយចម្លែកនេះ ចូលជាធរមានក្តី ខ្ញុំនៅតែលើកជាគំនិត លើកជាសំណើដើម្បីផលប្រយោជន៍ជាប្រទេសជាតិ ហើយអ្នកណា បក្សនយោបាយចង់យកគំនិតខ្ញុំ យកទៅគិតគូរយ៉ាងម៉េច ស្រេចតែចិត្ត របស់គេចុះ ប៉ុន្តែកាតព្វកិច្ចរបស់ខ្ញុំមាន ដែលមានគំនិតរិកចម្រើនខ្ញុំនឹងផ្តល់ជូន”។
ប្រភព៖សារព័ត៌មានដើមអម្ពិល