ត្រឡប់ក្រោយ

អង្គការសិទ្ធិមនុស្សអន្តរជាតិទទួចឲ្យដក លោក វង សូត ចេញពីរដ្ឋមន្រ្តីសង្គមកិច្ច

 

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទួចឲ្យដក លោក វង សូត ចេញពីតំណែង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួង​សង្គមកិច្ចរូបនេះត្រូវបានកាសែត​គាំទ្ររដ្ឋាភិបាលដកស្រង់សំដីផ្សាយថា លោក វង សូត បាន​ព្រមាន «វាយក្បាលនឹងគល់ឬស្សី» បើមានការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ភីល រ៉ូបឺតសុន បានបញ្ចេញប្រតិកម្មទៅនឹង លោក វង សូត ដោយទាមទារឲ្យដកចេញពីតំណែង និងហៅសុន្ទរកថារបស់រដ្ឋមន្រ្តីរូបនេះថា «ជាសារដ៏ឃោរឃៅរបស់គាត់ដែលបង្ហាញថាគាត់មិនដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្សឬប្រជាធិបតេយ្យ»។លោក ភីល រ៉ូបឺតសុន បន្តថា លោក វង សូត កំពុងព្យាយាមបង្ហាញពីភក្ដីភាពរបស់គាត់ទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តែថា «លោក វង សូត បានធ្វើឱ្យខ្លួនឯងមើលទៅល្ងង់ខ្លៅ» ហើយបានបង្ហាញពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅកាន់អន្ដរជាតិ ថា«ប្រទេសក្រីក្រមួយនេះធ្លាក់ចូលទៅក្នុងរបបផ្តាច់ការ មុនពេលដែលការបោះឆ្នោតត្រូវបានបោះនៅក្នុងឆ្នាំ២០១៨»

ប្រភព៖VOD

https://goo.gl/sZmc8H

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា