មេឃុំ ចៅសង្កាត់ជិត ៥០០ នាក់របស់គណបក្សប្រឆាំងដែលកំពុងបំពេញតួនាទីរបស់ខ្លួននៅថ្នាក់មូលដ្ឋានបន្ទាប់ពីឈ្នះឆ្នោតកាលពីខែមិថុនានឹងបញ្ចប់វគ្គបណ្តុះបណ្តាលបន្ថែមរបស់ខ្លួនរយៈពេលពីរសប្តាហ៍ទៀត ខណៈមេឃុំ ចៅសង្កាត់មួយចំនួនក្នុងចំណោមពួកគេត្រូវបានបណ្តុះបណ្តាលរួចហើយ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យដឹងកាលពីម្សិលមិញថាគណបក្សសង្គ្រោះជាតិបានអញ្ជើញគ្រូបណ្តុះបណ្តាលដែលមានជំនាញ និងបទពិសោធសញ្ញាបត្រថ្នាក់បណ្ឌិតមកបណ្តុះបណ្តាលមេឃុំ ចៅសង្កាត់ជិត ៥០០ នាក់របស់គណបក្សសង្គ្រោះជាតិដើម្បីឲ្យពួកគេអាចបំពេញតួនាទីរបស់ខ្លួនល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋ។
ប្រភព៖ភ្នំពេញប៉ុស្តិ៍