ត្រឡប់ក្រោយ

គ.ជ.ប ស្នើក្រសួងមហាផ្ទៃ ពន្លឿនចេញ អត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរ ឲ្យពលរដ្ឋ​ មុនបោះឆ្នោតថ្នាក់ជាតិ

 

ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានស្នើក្រសួងមហាផ្ទៃ ជាពិសេស អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ពន្លឿនការចេញអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ឲ្យបានមុនការបោះឆ្នោត ឆ្នាំ២០១៨ ព្រោះនេះជាឯកសារចម្បង តែមួយគត់សម្រាប់ប្រើ ក្នុងការចុះឈ្មោះបោះឆ្នោត។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ ពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី៣ សីហានេះ លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍ថា ឆ្នាំ២០១៧ គឺជាឆ្នាំទី២ហើយ ដែល គ.ជ.ប បានរៀបចំចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលទាំងសម្ភារៈ ទាំងបច្ចេកទេស សម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ជាជំនួយសប្បុរសធម៌ របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន និងសហភាពអឺរ៉ុប ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/EmieYg

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា