ត្រឡប់ក្រោយ

គជ​ប​ ​ថា​ ​​​គ្មា​​ន​សិ​ទ្ធិ​ផ្ដ​ល់ឱ​កា​ស​អោ​យ​ពល​រ​​ដ្ឋ​ក្រៅ​ប្រ​ទេ​ស​បោះ​ឆ្នោ​ត​ពី​ក្រៅ​បាន​នោះ​ទេ​​​​ ​

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនគ្មានសិទ្ធិធ្វើការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយា
ល័យបោះ ឆ្នោតនៅក្រៅប្រទេសតាមការចង់បានរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិលនោះទេ ។ ប៉ុន្តែគណបក្ស
ប្រឆាំងបានចាត់ទុកថា នេះជាការមិនទទួលខុសត្រូវរបស់ គជប ។នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីអនុសាសន៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃទី១៩ កក្កដា  តំណាងគណបក្សសង្រ្គោះជាតិ លោក ស៊ុន ឆ័យ 
បានថ្លែងប្រាប់ទៅរដ្ឋាភិបាល និងស្ថាប័នរៀបចំការបោះឆ្នោតជាតិថា កុំរុញទៅ រុញមកអោយសោះ រឿងសិទ្ធិក្នុងការ
បង្កើតការិយាល័យបោះឆ្នោតក្រៅប្រទេស និងនៅតាមតំបន់ព្រំដែន ។លោក ស៊ុន ឆ័យ ថ្លែងលើកឡើងថា គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គឺជាអ្នកដែលមានសិទ្ធិ ក្នុងការសម្រេច
ទៅលើរឿងបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត ឬក៏ការិយាល័យបោះ ឆ្នោតនៅក្រៅប្រទេស ដូចជានៅតាមបណ្ដា
ស្ថានទូត ឬក៏ស្ថានអគ្គគុងស៊ុលជាដើម ។

ប្រភព៖​VIM

https://goo.gl/VEUsWE

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា