ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី៖ បើបក្សប្រឆាំង និងNGOs ចង់បំផ្លាញការបោះឆ្នោត សម្តេចកំដរលេងបាន

 

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានទៅបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល (NGOs) ថា បើចង់បំផ្លាញការបោះឆ្នោត លោកអាចកំដរលេងបាន ហើយបើហ៊ានធ្វើអ្វីផ្តេសផ្តាស នឹងរំលាយគណបក្ស និងអង្គការចោលតែម្តង ។លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាស ជួបប្រតិភូនិងអត្តពលិក ត្រៀមស៊ីហ្គេម នៅម៉ាឡេស៊ី នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ថា បំណងរបស់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន ដើម្បីចង់បំផ្លាញការបោះឆ្នោត ប៉ុន្តែបើចង់បំផ្លាញ ការបោះឆ្នោតមែន លោកអាចកំដរ លេងជាមួយគ្នាបាន ។ បើហ៊ានតែធ្វើអ្វីផ្តេសផ្តាស រំលាយគណបក្សចោលតែម្តង ។ លោកថា មិនមានរឿងអ្វីដែលត្រូវខ្លាច ព្រោះមានប្រទេសមួយចំនួន ធ្វើរដ្ឋប្រហារដើម្បីការពារប្រទេស តែកម្ពុជាមិនចាំបាច់ ធ្វើរដ្ឋប្រហារនោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសហើយ ។

ប្រភព៖សារព័ត៌មានអម្ពិល

https://goo.gl/Q8SKGj

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា