ត្រឡប់ក្រោយ

មេបក្សអំណាចខ្មែរ៖CNNបន្ទាបបន្ថោក កូនស្រីខ្មែរតាមរយៈ ផ្សាយពីការលក់ខ្លួន របស់ស្រីយួននៅកម្ពុជា

 

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានអះអាងថា ទូរទស្សន៍សហរដ្ឋអាមេរិក CNN ដែលផ្សាយពីស្ត្រីខ្មែរ លក់កូនឲ្យរកស៊ីផ្លូវភេទ កាលពីពេលថ្មីកន្លងមក កំពុងយកចរិកលក់ខ្លួន របស់ស្រីយួន មកវាយបន្ទាបបន្ថោក កូនស្រីខ្មែរ។លោក សួន សេរីរដ្ឋា បានសរសេរលើ បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ថា ខ្មែរក្រជំពាក់លុយគេ សុខចិត្តយកកម្លាំងទៅធ្វើកម្មករស៊ីឈ្នួលគេ យកលុយមកដោះបំណុល... តែមិនថោកដូចយួន យកខ្លួនទៅលក់ធ្វើស្រីខូច ដើម្បីដេកពូកទេ ។លោកបញ្ជាក់ថា បទយកការណ៍ដែលទូរទស្សន៍ CNN ផលិតនេះ គឺសំភាសន៍ជាមួយកូនយួន គ្រួសារយួន ដែលចូលមកតាំងទីលំនៅ ក្នុងប្រទេសខ្មែរ ហើយប្រកបមុខរបរលក់ខ្លួន ជាពេស្យាចារនេះតពូជតត្រកូល...”  

ប្រភព៖សារព័ត៌មានអម្ពិល

https://goo.gl/1o6w5E

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា