ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ៖ លោក ញឹក ប៊ុនឆៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទថាពាក់ព័ន្ធគ្រឿងញៀន

 

 

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថា ពិតជាមានករណីឃាត់ខ្លួនប្រធានគណបក្សខ្មែរួបរួមជាតិ នៅខេត្តកំពង់ស្ពឺ ដោយសមត្ថកិច្ចចោទថា លោកមានជាប់ពាក់ព័ន្ធនឹងគ្រឿនញៀន កាលពី៥ឆ្នាំមុន។អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ VOD ដឹងថា សមត្ថកិច្ចក្នុងខេត្ដកំពង់ស្ពឺ បានឃាត់ខ្លួនប្រធានគណបក្សខ្មែរួបរួមជាតិ លោក ញឹក ប៊ុនឆៃ នៅវេលាម៉ោងប្រមាណ១២រសៀល ថ្ងៃនៅថ្ងៃព្រហស្បត្តិ៍នេះ ទី៣ខែសីហានេះ នៅឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយចោទថា លោក ញឹក ប៊ុនឆៃ មានជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន កាលពីឆ្នាំ២០១២។ប៉ុន្ដែលោក ខៀវ សុភ័គ ថាលោកមិនអាចបញ្ជាក់លម្អិត ថាតើសមត្ថកិច្ចកំពុងនាំខ្លួនលោក ញឹក ប៊ុនឆៃ បន្ដទៅទីណានោះទេ។លោកថា៖ «បាទ គ្រាន់តែ confirm ថាមានការចាប់ខ្លួនអញ្ចឹងមែន ចំពោះមុនពូដឹងតែប៉ុណ្ណឹងទេ លម្អិតផ្សេងៗទៀត នឹងប្រាប់តាមក្រោយ។ គ្រាន់តែដឹងថា ចាប់ខ្លួនដោយសារតែពាក់ព័ន្ធនឹងការជួញដូរគ្រឿនញៀន កាលពីឆ្នាំ២០១២ នៅភ្នំស្រួច»។

ប្រភព៖VOD

https://goo.gl/sZAqTo

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា